Juventus ដាក់​សំណើ​ទៅ AT Madrid យក​កីឡាករ​៣​នាក់​ប្ដូរ​យក Morata ម្នាក់

Juventus

ក្លឹប Juventus បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប Atletico Madrid ក្នុង​ជម្រើស​យក​កីឡាករ​៣​នាក់​ប្ដូរ​យក​​ខ្សែ​ប្រយុទ្ធ Alvaro Morata ម្នាក់។

សារព័ត៌មាន​ Gazzeta បាន​ចុះ​ផ្សាយ​ថា អ្នក​ចាត់​ការ​របស់ Juventus លោក Max Allegri ចង់​រក្សា​ទុកMorata ជា​កីឡា​អចិន្ត្រៃយ៍​ បន្ទាប់​ពី​ខ្ចី​ជើង​មួយ​រយៈ។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ប​បាន​ចំណាយ​ពេល​២​រដូវ​កាល​​ខ្ចី​ជើង​លេង​ក្នុង​ទីក្រុង Turin រក​បាន​៣២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៩២​ប្រកួត។

ប៉ុន្តែ Juventus ដែល​បាន​បង់​ថ្លៃ​ខ្ចី​ជើង​៨,៥​លាន​ផោន​​រួច​ទៅ​ហើយ​នោះ មិន​អាច​​មាន​លទ្ធភាព​​​ចំណាយ​៣៨,៥​លាន​ផោន​បន្ថែម​ដើម្បី​ទិញ​ផ្ដាច់ Morata បាន​ឡើយ។ ក្លឹប​យក្ស​របស់​អ៊ីតាលី​មួយ​នេះ​សង្ឃឹម​ថា At Madrid អាច​នឹង​ឃើញ​មើល​​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ប្ដូរ​កីឡាករ​គ្នា។

ខ្សែ​ប្រយុទ្ធ Moise Kean ជាមួយ​​ខ្សែ​បម្រើ​២​រូប​ទៀត Andrien Rabiot និង Denis Zakaria ត្រូវ​បាន Juventus ចង់​យក​ទៅ​ប្ដូរ​ជាមួយ Morata។ យ៉ាងណា​មិញ​ទល់​នឹង​ពេល​នេះ AT Madrid មិន​​ទាន់​ផ្ដល់​ចម្លើយ​​សម្រាប់​ការ​ចង់​ប្ដូរ​គ្នា​នេះ​នៅ​ឡើយ​ទេ៕ ​​​Karius

Ufa88cambodia
Average rating:  
 0 reviews