ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស​យុវ​ជន​អាយុ​ក្រោម​២១​ឆ្នាំ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស​យុវ​ជន​អាយុ​ក្រោម​២១​ឆ្នាំ បាន​ធ្វើ​ការ​វាយ​បក​តាម​ពី​ក្រោយ​ដើម្បី​ទទួល​ជ័យ​ជម្នះ

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសយុវជនអាយុក្រោម២១ឆ្នាំ បានធ្វើការវាយបកតាមពីក្រោយដើម្បីទទួលជ័យជម្នះយ៉ាងកក់ក្តៅពេល ជួបក្រុមអ៊ីស្រាអែលក្នុងការប្រកួតមិត្តភាពនាកីឡដ្ឋាន Oakwell ក្នុងទីក្រុង Barnsley។ ក្រុមរបស់លោក Stuart Pearce រកគ្រាប់បាល់តាមពីក្រោយគូប្រជែងរបស់ខ្លួននៅនាទី ទី២៥ នៅពេលដែលក្រុមភ្ញៀវបានបើកការវាយសម្រុក ហើយកីឡាករ Mohammad Klibat បានស៊ុតបាល់ដើម្បីទម្លុះសំណាញ់អ្នកចាំទី Ben Amos តែម្តង។ ខ្សែប្រយុទ្ធ Martyn Waghorn បានរកគ្រាប់បាល់តាមស្មើវិញតាមរយៈការតែតបាល់បញ្ចូលទីក្នុងរយៈ ពេល១៣នាទី បន្ទាប់ពីបញ្ចប់តង់ទី១ ហើយកីឡាករ Marvin Sordell បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដើម្បីជួយឲ្យអង់គ្លេសនាំមុខវិញ បន្ទាប់ពីនោះ។
ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Nathan Delfouneso នៅក្នុងរយៈពេល៨នាទីចុងក្រោយនៃម៉ោងធម្មតា និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីខ្សែបម្រើបម្រុង Henri Lansbury នៅនាទីបន្ថែម បានបន្ថែមនូវជ័យជម្នះយ៉ាងកក់ក្តៅ បើទោះបីលោក Pearce មិនបានធ្វើការសុំអភ័យទោសនូវអ្វីដែលបានកើតឡើងនៅពេលចាប់ផ្តើម ប្រកួតក៏ដោយ។ លោក Pearce បាននិយាយថា៖«ខ្ញុំគិតថា វាជារឿងចម្លែកមួយសម្រាប់អ្នកចាត់ការទូទៅម្នាក់នៅក្នុងរាត្រី នេះ»។
គ្រូបង្វឹករូបនេះបានបន្តថា៖«ខ្ញុំត្រូវតែអង្គុយសង្កេតមើលការ លេងនៅក្នុងតង់ទី១ ដែលមានលក្ខណៈដ៏អាក្រក់នូវរាល់សកម្មភាពទាំងអស់នៃអ្វីដែលយើង បានព្យាយាមដើម្បីសម្រេច។ ប៉ុន្តែយើងបានគូសបន្ទាត់ពីក្រោមមួយដែលនៅក្នុងតង់ទី១ ហើយពិតណាស់នៅក្នុងតង់ទី២ បានបង្ហាញទម្រង់លេងយ៉ាងល្អ»។
លោក Pearce បានបញ្ជាក់ថា៖ «រាល់ការប្រកួតទាំងអស់យើងធ្វើបានល្អប្រសើរជាងក្នុងនាមជាក្រុម មួយ ហេតុនេះវាជាករណីមួយនៃការរក្សាភាពស្ងប់ស្ងាត់ក្នុងតង់ទី១ បន្ទាប់មកសិក្សាពីវា ហើយធ្វើការផ្លាស់ប្តូរវា»។
លោក Pearce ធ្លាប់បាននិយាយថា លោកនឹងធ្វើការផ្លាស់ប្តូរពីក្រុមមួយដែលបានទទួលជ័យជម្នះ ៦-០ ក្នុងការប្រកួតជម្រុះ Euro យុវជនអាយុក្រោម២១ឆ្នាំ ឆ្នាំ២០១៣ កាលពីថ្ងៃព្រហស្បតិ៍ពេលជួបជាមួយក្រុមអាស៊ែបៃហ្សង់ ហើយមានតែកីឡាករត្រឹមតែ២រូបប៉ុណ្ណោះបាន
រក្សាតំណែងរបស់ខ្លួន ក្នុងជម្រើសទាំង១១នាក់ដំបូង។ Jack Rodwell ដែលជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងពីររូបនោះ បានធ្វើជាប្រធានក្រុមជំនួសកីឡាករ Jordan Henderson ក្រោយពីគេត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅក្លិប Liverpool របស់គេវិញ។
Craig Dawson ដែលជាអ្នកស៊ុតបាល់បញ្ចូលទីពីរគ្រាប់នៅពេលជួបអាស៊ែបៃហ្សង់នោះ គឺជាកីឡាករម្នាក់ទៀតបានរក្សាតំណែងរបស់ខ្លួន ខណៈ Amos, Andre Wisdom និង Ross Barkley សុទ្ធសឹងបានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនក្នុងចំណោមកីឡាករនៅ ក្នុងក្រុម។ ជារួមមកមានន័យថា កីឡាករសរុបចំនួន៧នាក់ក្នុងចំណោមកីឡាករទាំង១១នាក់ដំបូង បានធ្វើការបង្ហាញខ្លួនជាលើកទី១ សម្រាប់ក្រុមយុវជនអាយុក្រោម២១ឆ្នាំ ហើយក្រុមគ្មានបទពិសោធរបស់លោក Pearce បានខិតខំព្យាយាមយ៉ាងខ្លាំងតាំងពីចាប់ផ្តើមប្រកួត។
លោក Pearce បានកត់សម្គាល់ថា៖«ខ្ញុំគិតថា ពួកគេមិនបានលេងស៊ីចង្វាក់គ្នាទាល់តែសោះ។ យើងមិនមានល្បឿនគ្រប់គ្រាន់ក្នុងក្រុមរបស់យើង យើងមិនអាចលេងបានល្អនៅតំបន់ខ្សែប្រយុទ្ធកណ្តាល ហើយជារួមមកយើងមិនអាចចេញពីតំបន់ការពារ ឬចាប់ផ្តើមធ្វើការវាយសម្រុក»។
លោកគ្រូបង្វឹករូបនេះបន្ថែមទៀតថា៖«វាពិតជាមានការបង្ហាញមួយចំនួន ដើម្បីរៀននៅទីនោះ ដោយមិនមែនតែសម្រាប់រូបខ្ញុំ និងគ្រូបង្វឹកជំនួយប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់កីឡាករក្នុងក្រុមរបស់យើងទាំងអស់គ្នាតែម្តង៕<<ពត៍មានផ្សេងៗ>>Stephen Kenny

Ufa88cambodia
Average rating:  
 0 reviews